ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រឹងនូវវិធានការ បន្ទាន់មួយចំនួនថែមទៀត បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទ Delta ជាបន្តបន្ទាប់។
នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក គឹម សន្តិភាព បានសរសេរយ៉ាងដូច្នេះថា «កូវីដ Delta កំពុងគំរាមកំហែងទីក្រុងភ្នំពេញ ដោយការរកឃើញ ជាបន្តបន្ទាប់ នូវប្រភេទមេរោគកូវីដ Delta នេះ!»។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រឹងនូវវិធានការបន្ទាន់មួយចំនួន ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកូវវីដ Delta នេះ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ ជាមួយគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ!៕