ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ ចំនួន២២៤នាក់ បានជាសះស្បើយ និងរកឃើញថ្មី ៨៤នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៤នាក់ថ្មី និងមានករណីជាសះស្បើយ២២៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៨៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៦៤២នាក់ និងកំពុងសម្រាកព្យាបាល១.១៤៣នាក់ ស្លាប់៦០នាក់៕