ភ្នំពេញ៖ បើតាមសមត្ថកិច្ច ក្រុងស្វាយរៀង បានអោយឱ្យដឹងថា នៅម៉ោងប្រមាណជាង៨យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ រថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3C.0630 លេខកន្ទុយរឺម៉កភ្នំពេញ 4A.1592 បើកបរមកពីទិសខាងលិច មកទិសខាងកើត នៅលើដងផ្លូវជាតិលេខ ១លុះមកដល់ត្រង់ចំណុច ខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូត ទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ លោក កែន រិទ្ធី អធិការក្រុងស្វាយរៀងបានបញ្ជាក់ថា រថយន្តកុងតឺន័រ បង្កជារបស់ក្រុមហ៊ុន ស៊ីកូ តែមិនទាន់ ទទួលបាននូវព័ត៌មានលម្អិត នៅឡើយនោះទេ ដោយតៃកុងរថយន្តកុងតឺន័រ រត់បាត រហូតដល់ម៉ោង នេះ សកម្មភាព ទាញឡានកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក៏បានរួចរាល់ហើយ ដែលមកដល់វេលាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ចំណែកអ្នកបើកបររថយន្ត បង្កខាងលើក្រោយពីបង្កហេតុរួច ក៏បានដើរចោលរថយន្ត ដោយបន្សល់ទុករថយន្តបង្កហេតុ នៅពីលើរូបសំណាកនាគព័ន្ធ ទុកឱ្យសមត្ថកិច្ចចាត់ចែង៕