ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែសីហា វេលាម៉ោង ០៨:២៥នាទី យប់ បន្ទាប់ពីទទួលបានខំមិន ពីប្រជាពលរដ្ឋ ក្នុងផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សុំឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យ និងអន្តរាគមន៍ ទីតាំងសង់ខ្ទមអាណាធិបតេយ្យ នៅមាត់ប្រឡាយភូមិ៤ សង្កាត់បឹងសាឡាង ដែលក្រុមក្មេងស្ទាវសង់សម្រាប់ធ្វើជាកន្លែង ប្រើប្រាស់សារធាតុញៀន និងពេលយប់ធ្វើសកម្មភាពលួច នៅពាក់កណ្តាលយប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ បឹងសាឡាង បានចុះដល់ទីតាំងភ្លាម ដើម្បីធ្វើការណែនាំអប់រំ និងឲ្យក្រុមក្មេងទាំងនោះ រុះរើចេញពីតាំងនោះ ភ្លាម ផងដែរ ៕


