សាលារៀនមិនហ៊ានបើកផង បែរជាក្រុមនេះនាំគ្នា បើកវគ្គសិក្សា គ្មានខ្លាចកូវីដ

0

ភ្នំពេញ​ ៖​ មនុស្ស​ទាំង​០៧​នាក់ ដែល ជា​តំណាង​ចែកចាយ​ផលិតផល​ឯករាជ្យ​ ជា​ផលិតផល​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន​(UNICITY)​ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ធ្វើការឃាត់ខ្លួន ក្រោយប្រមូលផ្ដុំមនុស្សជិត៤០០នាក់ បើកវគ្គសិក្សាលក់អាហារបំប៉ន។

​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការនគរបាល​ខេត្តតាកែវ​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២១​ បាន​ដឹកនាំ​កម្លាំង​ផែន​ការងារ​សន្តិសុខ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ រក​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៣៨៥​នាក់​ មក​ពី​ខេត្តតាកែវ​ កំពត​ កែប​ កណ្តាល​ និង​ខេត្ត​ផ្សេងៗ​ទៀត​។​

បន្ទាប់​ពី​បាន​ សាកសួរ​កម្លាំង​ជំនាញ​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៧​នាក់​ ស្រី​០២​នាក់​(​មេខ្យល់​)​ ដែល​បាន​អះអាង​ថា​ ពួក​គេ​ជា​តំណាង​ចែកចាយ​ផលិតផល​ឯករាជ្យ​ ជា​ផលិតផល​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន​(UNICITY)​ រួម​មាន​ ៖​
១-​ឈ្មោះ​ ស៊ី​ ណាត​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​កែវ​ស្នា​ ឃុំ​ឃ្នេ​ស​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​
២-​ឈ្មោះ​ ស្រេង​ បា​និ​ន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​តា​មឿ​ន​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​
៣-​ឈ្មោះ​ អ៊ុយ​ សិលា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់បាយ​ សង្កាត់​កំពត​ ក្រុង​កំពត​ ខេត្តកំពត​។​
៤-​ឈ្មោះ​ ប៉ិច​ សា​បឿន​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​កែ​ស្នា​ ឃុំ​ឃ្នេ​ស​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​
៥-​ឈ្មោះ​ កែវ​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​គ្រួ​ស​ ឃុំ​សូ​គង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។​
៦-​ឈ្មោះ​ នូ​ ច​ន្ថ​ន​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​គ្រួ​ស​ ឃុំ​សូ​គង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​។​
៧-​ឈ្មោះ​ សន​ ឧត្ដម​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​បី​ សង្កាត់​ដំណាក់​ចង្អើរ​ ក្រុងកែប​ ខេត្ត​កែប​ ។​ ដោយ​មានការ​ជួបជុំ​របស់​ពួក​គេ ​មិន​បាន​សុំ​ការ​អនុញ្ញាត ​ពី​អាជ្ញាធរ​ឡើយ​ ។​

​បច្ចុប្បន្ន​ មនុស្ស​ទាំង​០៧​នាក់​(​មេខ្យល់​)​ ខាងលើ​នេះ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​ នគរបាល​ខេត្តតាកែវ​ សាកសួរ​បន្ត​តាម​នីតិវិធី​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ ៕