ចាប់បានហើយ! ក្រុមចោរ គាស់ផ្ទះ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅពេលរាត្រី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

0

ភ្នំពេញ៖ ចោរគាស់ផ្ទះ ២ក្រុមផ្សេងគ្នា ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នាពេលរាត្រី។

យោងតា មអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា៖

ករណីទី១ បានកើតហេតុកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង០១ម៉២០នាទី រំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានធ្វើការល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ពេលមកដល់ចំណុចបណ្តោយផ្លូវលំ ភូមិ ចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចាប់បានជនសង្ស័យចំនួន៣នាក់ រួមមាន៖

១- ជនសង្ស័យឈ្មោះ រ៉ាត់ វីរៈ ហៅ រ័ក្ស ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ ទិត្យ រ៉ាម៉ន ហៅ ង៉ោល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
៣-ជនសង្ស័យឈ្មោះ សុខ សង្ហា ហៅ ម៉ៅ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

នៅពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានចាប់យកវត្ថុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីន រលប់មើលមិនឃើញ (ម៉ូតូចាស់), ដែកចុងចំនួន០១ដើម , សោរទីបលេខ០៨ចំនួន០២ដើម, សោរចិញ្ចៀនលេខ១០ចំនួន០១ដើម, សរសៃដែកលួសចំនួន០៤កំណាត់ , ទុលឡឺវីសចំនួន០១ដើម , ដង្កាប់ចំនួន០១,កូនកន្ត្រៃចំនួន០១, ពិលចំនួន០១, កូនសោរម៉ូតូចំនួន០១, កាបូបស្ពាយពណ៍ខ្មៅចំនួន០១។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

ករណីទី២ កើតហេតុនៅចំណុចបណ្តោយផ្លូវ លំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០២ម៉០០នាទីរំលងអាធ្រាត្រ ។

ចាប់បានជនសង្ស័យចំនួន២នាក់ រួមមាន៖
១-ឈ្មោះ ជា សម្ផស្ស ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
២-ឈ្មោះ សំរិទ្ធ ភារុណ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ០២ នាក់ខាងលើ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងដូចជា៖ រទេះរុញ (សម្រាប់រើសអេតចាយ) ចំនួន ០១, ដែកចុងស្រួចចំនួន ០២ ដើម, សោរទីបលេខ៨ចំនួន ០១ ដើម, សោរតាន់លេខ១០ចំនួន ០១ ដើម, ទុលឡឺវីសចំនួន ០២ ដើម, ដង្កាប់ដងពណ៌លឿងលាយក្រហមចំនួន ០១ ដើម, កន្ត្រៃកាត់ស័ង្កសីដងពណ៌ទឹកក្រូចចំនួន ០១ ដើម, កន្ត្រៃកាត់ដែកដងពណ៌ខៀវចំនួន ០១ដើម និងពូថៅដងឈើចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ជា សម្ផស្ស) ។

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។