Home សង្គម រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣៤៨នាក់ថ្មី និងជាសះស្បើយ២៣៥នាក់ នៅខេត្តបន្ទាយមានជ័យ

រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣៤៨នាក់ថ្មី និងជាសះស្បើយ២៣៥នាក់ នៅខេត្តបន្ទាយមានជ័យ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៤៨នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន២៣៥នាក់។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 724 042/012 947 779។

Previous articleអ្នកជំងឺកូវីដ ចំនួន៥២នាក់ បានជាសះស្បើយ និងរកឃើញថ្មី ៩នាក់ នៅខេត្តត្បូងឃ្មុំ
Next articleសូមជ្រាប! ខេត្តទាំង១៥នេះ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព