Home សង្គម កូវីដ១៩៖ ស្លាប់៣ ជាសះស្បើយ៣៧៩នាក់ និងរកឃើញថ្មី ៨៩នាក់ នៅខេត្តសៀមរាប

កូវីដ១៩៖ ស្លាប់៣ ជាសះស្បើយ៣៧៩នាក់ និងរកឃើញថ្មី ៨៩នាក់ នៅខេត្តសៀមរាប

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសពព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៣៧៩នាក់ និងស្លាប់ចំនួន០៣នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២០២នាក់ បានព្យាបាលជាសះស្បើយចំនួន៤៥៥៨នាក់ ស្លាប់៧៣នាក់ និង១៥៧១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕

Previous articleអាជ្ញាធរ រាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់ ច្រកចូលផ្លូវលេខ ៣៧២ ,៣៧២Z និង ៣៦២ ក្នុងភូមិ៥ សង្កាត់បឹងសាឡាង មួយសប្ដាហ៍ទៀត
Next articleកូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៦៦នាក់ ជាសះស្បើយ៥១នាក់ និងស្លាប់ម្នាក់ នៅខេត្តកំពង់ចាម