ភ្នំពេញ៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តតាកែវ កាលពីនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់ តាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាបានផ្គើនធ្វើផ្ទុយ ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ។
ក្រោយធ្វើការឃាត់ខ្លួន ក្រុមគ្រូពេទ្យបាននិងកំពុងយកសំណាក ពិនិត្យរកមេរោគកូវីដ១៩ ៕