យប់ថ្ងៃទី១៥! ឃាត់អ្នកល្មើសបម្រាមជាង ២ពាន់នាក់ បញ្ជូនទៅតុលាការ ២នាក់ និងពិន័យជាប្រាក់ជាង ១៦លានរៀល

0

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៃការអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចបានឃាត់ខ្លួនអ្នកល្មើបម្រាមជាង ២ពាន់នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ២នាក់ និងពិន័យជាប្រាក់ ជាង ១៦លានរៀល ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៩០១ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥១៤នាក់ (បញ្ជូនទៅតុលាការ) ២នាក់ (ចិន ១នាក់)
២.ឃាត់យានយន្ត ចំនួន ៨៤៧គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ១៦,៥០០,០០០រៀល ៕