Home សង្គម មុខក៏ស្អាត ឈ្មោះក៏ពិរោះ តែបែរជាមកធ្វើរឿង បែបនេះទៅវិញ

មុខក៏ស្អាត ឈ្មោះក៏ពិរោះ តែបែរជាមកធ្វើរឿង បែបនេះទៅវិញ

0

ភ្នំពេញ៖ កាលពីថ្ងៃទី​ ១៤​ ខែ​សីហា​ ឆ្នាំ​២០២១​ អនុវត្តតាម​យោ​ប់​ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនគរបាលខេត្តបាត់​ដំ​បង​ រួមនឹងយោបល់លោក​ឧត្តមសេនី​យ៍​ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារប្រឆាំងគ្រឿង លោកវរសេនីយ៍​ឯក​ សុខ​ និមល​ នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន បាន​ដឹកនាំកម្លាំ​ង​ក្នុងការិយាល័យ សហការណ៍ជាមួយកម្លាំងក្រុម​អន្តរាគមន៍ ប្រឆាំងបទល្មើ​សនៃស្នងការដ្ឋាននគ​រ​ បាលខេត្តបាត់​ដំបង ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនលេខ ៤៥៥គព ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០​២១​ របស់លោក គឺ ទីម៉ង ចៅក្រមស៊ើបសួរនៃ​សាលាដំបូងខេត្តបាត់ដំបង​ដោយបង្គាប់ឱ្យចាប់​ខ្លួន និង​ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ណង សុម៉ាវ​ត្តីភេទ ស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ​បាឡាត់ ឃុំនរា ស្រុកសងែ្ក ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹ​ត្តនៅចំណុចក្រុម៣២ ភូមិសម្ដេចឃុំតាប៉ុន ស្រុក​ស​ ង្កែ ខេត្តបាត់​ដំបង កាលពីថ្ងៃទី៤ ខែមិថុ​នា ឆ្នាំ២០២១ ។

ជនត្រូវចោទ បច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី ៕

Previous articleបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារ វត្តកៀនស្វាយ បន្ទាប់ពីមានការឆ្លងរាលដាល មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta
Next articleព្រឹកនេះ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព