ភ្នំពេញ៖ ឡកំដៅពោត មួយកន្លែង ត្រូវអគ្គិសភ័យ ឆាបឆេះ បណ្ដាលឱ្យសម្ភារៈនៅក្នុងឃ្លាំងជាច្រើនទៀត រងការខូចខាត បើគិតជាលុយប្រមាណ ៥០,០០០ ដុល្លាអាមេរិក។ ហេតុការនេះកើតឡើង នៅវេលាម៉ោង០២ និង១០ នាទីរំលងអាត្រាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងឃ្លាំងឡកំដៅពោត របស់ឈ្មោះ សូ ឡង ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ លក់ដូរ មានទីតាំងនៅក្បែរមាត់ទន្លេមេគង្គស្តិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកដឹកនាំ កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង៖
១-រថយន្ដស្រុកលើកដែក០១គ្រឿង
២-រថយន្ដ ស្រុកកៀនស្វាយ០១គ្រឿ
៣-រថយនមតស្រុកពាមជរខេត្តព្រៃវែងចំនួន០១គ្រឿង
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋ បាលព្រែកដាច់ ចុះជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យបន្ទាន់ ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដោយបានប្រើប្រាស់ទឹកអស់ចំនួន០៨ ឡាន ទើបគ្រប់គ្រងភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង០៧: ០០ នាទីព្រឹក។
-អំពីការខូចខាតរួមមាន៖
១-ឃ្លាំងឡកំដៅពោតទំហំ ២៥ × ៤០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ២-ពោតក្នុងឡចំនួន០៣ឡ សរុបចំនួន៥០តោន។
៣-សម្ភារះនៅក្នុងឃ្លាំងជាច្រើនទៀត សរុបការខូចខាតរួម ចំនួន៥០,០០០ ដុល្លាអាមេរិក
ការសន្និដ្ឋាន: អគ្គីភ័យនេះបង្កឡើងដោយម្ចាស់ឃ្លាំងខ្វះការប្រុងប្រយ័ត្ន ពុំបានបិតប៉ារ៉ែត ភ្លើងពេលធ្វើការងារចប់ជាហេតុឆ្លងចរន្តអគ្គីសនី ទើបបង្ករឲ្យមានការឆាបឆេះតែម្ដង។
សូមបញ្ចាក់ករណីនេះ មិនបណ្ដាលមនុស្យរងរបួស និងមិនមានរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅជិតនោះឡើយ។