Home សង្គម ចាប់រថយន្ដ មួយគ្រឿង លួចដឹកសត្វជ្រូកបង្កកមក ពីប្រទេសថៃ

ចាប់រថយន្ដ មួយគ្រឿង លួចដឹកសត្វជ្រូកបង្កកមក ពីប្រទេសថៃ

0

ភ្នំពេញ៖ នៅវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៌ បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចរាចរសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៍សលាយក្រហម ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២,៥តោន ពាក់ស្លាកលេខចង្កូតស្ដាំPSHN 0319 បានដឹកសត្វជ្រូកបង្កកចំនួន០៣ធុងក្លាសេ ស្មើនឹង៦៥ក្បាលមានទម្ងន់៤២០គីឡូក្រាម និងគ្រឿងក្នុង៣០គីឡូក្រាម ជាប្រភេទពូជ(ជ្រូកកណ្តុរ) ឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រថយន្តខាងលើបានធ្វើការនាំចូល សត្វជ្រូកបង្កកមក ពីប្រទេសថៃឡង់ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពី ម្ចាស់ដឹកសាច់) ដោយពុំមានលិខិត អនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារ បានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

Previous articleកូវីដ១៩៖ ស្លាប់ម្នាក់ ជាសះស្បើយ១៧២នាក់ និងរកឃើញថ្មី៨២នាក់ នៅខេត្តសៀមរាប
Next articleកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៥៨៨នាក់ថ្មី ជាសះស្បើយ៧៤២នាក់ និងស្លាប់១៧នាក់