Home សង្គម បន្ទាន់! រកឃើញ អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ធ្វើការនៅមជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា

បន្ទាន់! រកឃើញ អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ធ្វើការនៅមជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា

0

ភ្នំពេញ៖ ​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មាន ករណីនេះកើតឡើង)

សូមបញ្ជាក់ថា ក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត!៕

Previous articleរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៤នាក់ថ្មី និងជាសះស្បើយ៩៦នាក់ នៅខេត្តកំពត
Next articleកូវីដ១៩៖ ស្លាប់៣ ជាសះស្បើយ១៣៥នាក់ និងរកឃើញថ្មី ៦៤នាក់ នៅខេត្តបាត់ដំបង