Home សង្គម ចាប់ខ្លួន ជនជាតិវៀតណាមម្នាក់ ដកហូតគ្រឿងញៀន មួយចំនួនធំ

ចាប់ខ្លួន ជនជាតិវៀតណាមម្នាក់ ដកហូតគ្រឿងញៀន មួយចំនួនធំ

0

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័ករណីគ្រឿងញៀនចំនួន​ម្នាក់ឈ្មោះ​ ដូង ប្រុស ភេទ​ប្រុស​ ឆ្នាំកំណេីត​ ១៩៧៥ ជនជាតិ​វៀតណាម មុខរបរ​មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ​ភូមិ​០៣ សង្កាត់​០៣ ក្រុង/ខេត្តព្រះសីហនុ​ ។

វត្ថុតាងដកហូតបានរួមមាន​:​ ម្សៅក្រាពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ ៤៦កញ្ចប់​ធំ និង ១៧កញ្ចប់តូច ទូរសព្ទ័​ ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង សំភារៈវិចខ្ចប់ មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕

Previous articleខេត្តបន្ទាយមានជ័យ មានអ្នកជំងឺកូវីដ ចំនួន២៨៧នាក់ បានជាសះស្បើយ និងរកឃើញថ្មី២៦៧នាក់
Next articleរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៤នាក់ថ្មី និងជាសះស្បើយ៩៦នាក់ នៅខេត្តកំពត