ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ខណៈពេលនេះ លោកតាអាចារ្យ ម្នាក់ប្រចាំនៅ ទីសក្ការៈ ព្រះអង្គដងកើ វិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីអ្នកជំងឹកូវីដ-១៩ បំប្លែងថ្មី Delta បានទៅកាន់ទីតាំងខាងលើនេះ!
នុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ទីសក្ការៈព្រះអង្គដងកើ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត!៕