កូនប្រសារចាក់សម្លាប់ ឪពុកក្មេក ករណីផ្ទុះហិង្សាក្នុងគ្រួសារ

0

ភ្នំពេញ៖ បុរសចំណាស់ម្នាក់បាន ស្លាប់ដោយសាររងការចាក់នឹងកាំបិត ក្នុងជម្លោះហិង្សាក្នុងគ្រួសារ ដែលបង្កឡើង រវាងបុរសជាកូនប្រសា និងស្ត្រីជាកូនបង្កើត នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ ត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។

បុរសចំណាស់រងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៦០ឆ្នាំ ។ ដោយឡែកកូនប្រសាជាអ្នកបង្ក ក៏មិនទាន់ស្គាល់ អត្តសញ្ញាណ ដូចគ្នាមានវ័យជាង៣០ឆ្នាំ ដោយបច្ចុប្បន្នត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកំពុងធ្វើការ សាកសួរនាំ នៅប៉ុស្តិ៍ រដ្ឋបាលនគរបាលបឹងទំពុនទី២ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថានៅមុនកើតហេតុ ប្តីប្រពន្ធ ខាងលើបានឈ្លោះប្រកែកគ្នាជាខ្លាំង ធ្វើឱ្យបុរស ជាឪពុកក្មេក ក៏ដូចជាឪពុកបង្កើតបានចូលទៅ ឃាត់ក៏កកើតជម្លោះពាក្យសម្តីបន្ត ជាមួយបុរសកូនប្រសារហូត ឈានដល់ការប្រើ កូនកាំបិត ចុងស្រួច (កូនកាំបិតទាហាន) ចាក់ទៅលើបុរសជាឪពុកក្មេក បណ្តាលឱ្យ រងរបួសធ្ងន់ហើយ ត្រូវបានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ និងធ្វើការសាកសួរនាំ ព័ត៌មានលម្អិត បន្ថែមពីសាច់ញាតិ ដើម្បីដឹងដំណើររឿង ច្បាស់លាស់ ក៏ដូចជាមូលហេតុអ្វីដែល នាំឱ្យមានការកើតហិង្សាឈានដល់ចាក់ សម្លាប់បែបនេះ ៕