ភ្នំពេញ៖ បណ្តេញជនបរទេស អន្តោប្រវេសន៍ជនជាតិវៀតណាម ២៧នាក់ ដែលទើបចូលមកស្នាក់នៅថ្មីៗ នៅចំណុចបែរត្រីភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
សូមបញ្ជាក់ថា នេះជាចំនួនរកឃើញ និងបានរាយការណ៍ ថ្ងៃទី១២ ខែ សីហា ឆ្មាំ២០២១ម្សិលមិញ ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ យោងតាមបទបញ្ជាពីលោក ចាប ចន្ទវិទ្យា អភិបាលស្រុកលើកដែក និងប្រធានគណបញ្ជាការឯកភាពស្រុក និបានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញ អន្តោប្រវេសន៍ បានចុះសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលក្អមសំណរ និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បានបណ្តេញចេញ ជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាម ដែលទើបចូលមកស្នាក់នៅថ្មីៗ នៅចំណុចបែរត្រីភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន៨គ្រួសារ មនុស្សចំនួន ២៧នាក់ (ស្រី១៥នាក់) ទូកចំនួន ១៥ទូក (ទូកជាផ្ទះស្នាក់នៅ ៨ទូក) ។
ជនបរទេសទាំងនេះ បានចេញពីមូលដ្ឋានដោយ សណ្តោងទូកចេញអស់ហើយ ៕