ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៩២នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.១៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤.១៦៤នាក់ និងកំពុងសម្រាកព្យាបាល៨៧៦នាក់ និងស្លាប់៩១នាក់៕