ភ្នំពេញ៖ យោងតាមរបាយការណ៍ អធិការនគរបាលស្រុកសំរោងទង នៅម៉ោងប្រមាណ ១៨.៣០នាទី ថៃ្ងទី១១ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តដឹកកម្មករ បុកជាមួយរថយន្ត មួយគ្រឿងទៀតដឹកឥដ្ឋ លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ រថយន្តជួបគ្រោះថ្នាក់ខាងលើមានកម្មករ កម្មការិនី ជិះសរុប ៣៥នាក់ ក្នុងឧប្បវហេតុនេះ បណ្ដាលឱ្យកម្មករស្លាប់ ចំនួន ៣នាក់ ប្រុសម្នាក់ ជិះនៅផ្នែកខាងក្រោយរថយន្ដ ។
លោកអធិការបន្ថែមឱ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់ខាងលើ ក៏មានអ្នករបួសធ្ងន់ ១៧នាក់ របួសស្រាល ៨នាក់ និងតៃកុងរថយន្ដ ២នាក់ ព្រូរថយន្ដម្នាក់ សរុបក្នុងហេតុការណ៍ អ្នករងរបួស ២៨នាក់ ស្លាប់ ៣នាក់ ក្រៅពីរនោះ របួសតិចតួច ។
ចំពោះមូលហេតុជំនាញកំពុងបន្ដស្រាវជ្រាវ ។ ចំណែកវត្ថុតាងកំលាំងនគរបាល បានចំណាត់ការស្ទួច យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធីបន្ដ ៕





