យប់ថ្ងៃទី១១! បិទអាជីវកម្ម១កន្លែង និងឃាត់ខ្លួនអ្នកល្មើសបម្រាម ជាង៤ពាន់នាក់ ក្នុងនោះបញ្ជួនទៅតុលាការ១៣នាក់

0

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤,១៥៤នាក់ និងយានយន្តចំនួន ៩៩០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល សរុប២,០៥៨ ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២,០៥៨ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៤,១៥៤នាក់ (បញ្ជូនទៅតុលាការ) ១៣នាក់
២.ឃាត់យានយន្ត ចំនួន ៩៩០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល៕