Home សង្គម និយាយមិនស្ដាប់! ចុះចាប់មនុស្សជិត១០នាក់ នាំគ្នាផឹកស៊ី ក្នុងភោជនីយដ្ឋាន សំណាងពន្លឺថ្មីI

និយាយមិនស្ដាប់! ចុះចាប់មនុស្សជិត១០នាក់ នាំគ្នាផឹកស៊ី ក្នុងភោជនីយដ្ឋាន សំណាងពន្លឺថ្មីI

0

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកម្លាំងចុះបង្រាប ទីតាំងភោជនីយដ្ឋាន សំណាងពន្លឺថ្មីI លួចបើកទទួលភ្ញៀវអោយចូល មកទទួលទាន គ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយនឹងលិខិត២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ទីតាំងល្មើសបម្រាមខាងលើ ស្ថិតនៅផ្លូវលេខ១៩៤៤ ភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ០៧នាក់ ក្នុង នោះ ស្រី ០៤នាក់ បច្ចុប្បន្នបាននាំខ្លួន ទៅកាន់ អធិការ រដ្ឋាន នគរបាលខណ្ឌសែនសុន ដើម្បីអនុវត្តតាមនិតីវិធី។

Previous articleខេត្តព្រៃវែង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់៩០នាក់
Next articleបុរសម្នាក់ ​អុកឡុក​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រូវសមត្ថកិច្ច ចាប់ធ្វើតេស្ត​ រកមេរោគ​កូ​វី​ដ​-១៩​ និង​រក​សារធាតុ​ញៀន​