បឋម! កម្មករជាច្រើននាក់ រងរបួសធ្ងន់-ស្រាល ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោងទង

0

ភ្នំពេញ៖ បើតាមបឋម លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថានៅម៉ោងប្រមាណ៦និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ មានករណីរថយន្តដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយ រថយន្តមួយគ្រឿងទៀត ស្ថិតនៅគីឡូម៉ែត្រលេខ៣ ផ្លូវជាតិលេខ ៤១ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង។

លោកស្នងការរងបន្តថា រថយន្តមានកម្មករជិៈប្រមាណ៦០នាក់ មានរងរបួសធ្ងន់ស្រាលជាច្រើននាក់ និងកំពុងមានកម្មករជាប់នៅក្នុងកាប៊ីនឡានទៀតផង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសហការគ្នាជួយអន្តរាគមន៍ អ្នកជាប់ក្នុងកាប៊ីនរថយន្ត និងកំពុងជួយសង្គ្រោះ យកអ្នករងរបួសទៅមន្ទីរពេទ្យ ៕