កុំចេះតែហ៊ាន! ជាប់ខ្នោះ ព្រោះគាស់តូប លួចម៉ាស៊ីនកិន និងឆុងកាហ្វេ

0

​ភ្នំពេញ​៖​ កម្លាំង​កា​រិ​យា​ល័ន​គ​របាល ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ​ជា​បន្តបន្ទាប់​ចំនួន​ ៣​នាក់​ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ​(​កាប់​គាស់​ទម្លុះទម្លាយ​ គាស់​តូប​លក់​កាហ្វេ​លួច​សម្ភារៈ​)​ ប្រព្រឹត្ត​នៅ​ចំណុច​កែង​ផ្ទះ​លេខ​៤៣​ មុខ​ផ្សារ​សាមគ្គី​ ផ្លូវ​ម៉ៅ​សេ​ទុង​ ក្រុម​១១​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០០​និង​២៦​នាទី​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ រួម​មាន​៖​ ១-​ឈ្មោះ​ រ៉ា​ន់​ រ៉ា​ឌី​ន​ ហៅ​ ត្រេ​ន​ ភេទ​ប្រុស​ អាយុ​២២​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ -​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។​ ២-​ឈ្មោះ​ សែន​ រតនា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ -​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។​ ៣-​ឈ្មោះ​ ខេ​ង​ ឡា​ឌី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ត្រូវ​បាន​ឃាត់ខ្លួន ​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ ផ្លូវ​គី​ម​អ៊ី​ល​ស៊ុ​ង​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ។​

​ម្ចាស់​តូប​ឈ្មោះ​ ទី​ ឈ​ន​បូ​ផា​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៤៨​ ផ្លូវ​បេតុង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ សម្ភារៈ​បាត់បង់​ ម៉ាស៊ីន​ឆុង​កាហ្វេ​ចំនួន​ ១​គ្រឿង​ និង​ម៉ាស៊ីន​កិន​កាហ្វេ​ចំនួន​ ១​គ្រឿង​ ។​

​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​ រួមនឹងវត្ថុតាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​បាន ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕