ភ្នំពេញ៖ គណបញ្ជារការឯកភាព ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចុះបិទទីតាំងផឹកស៊ីមួយកន្លែង ដែលមានយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ» និងឃាត់ខ្លួនមនុស្សជាង១០នាក់ ដែលល្មើសបំរាមការផឹកស៊ី ។
ទីតាំងល្មើសខាងលើ ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នទីតាំងខាងលើត្រូវបានសមត្ថកិច្ចបិទ ឃាត់ខ្លួនបានមនុស្សសរុបចំនួន ១៤នាក់ រួមមានម្ចាស់ហាងម្នាក់(ស្រី) បុគ្គលិក៤នាក់(ស្រី) និងភ្ញៀវចំនួន៩នាក់(ប្រុស)។
សមត្ថកិច្ចកំពុង សាកសួរ និងបន្តអនុវត្តនីតិវិធី ៕