Home សង្គម កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៦៤នាក់ និងជាសះស្បើយ១៨៧នាក់ នៅខេត្តព្រៃវែង

កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៦៤នាក់ និងជាសះស្បើយ១៨៧នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៨៧នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៩០៧នាក់ និងកំពុងសម្រាកព្យាបាល១.០៥១នាក់ ស្លាប់៨៨នាក់៕

Previous articleក្រសួងសុខាភិបាល ណែនាំឱសថស្ថាន ត្រូវលក់ឧបករណ៍តេស្ដរហ័ស ក្នុងតម្លៃសមស្រប
Next articleខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១០២នាក់ថ្មី ជាសះស្បើយ១៦នាក់ និងស្លាប់២នាក់