គួរឲ្យអាសូរ! បុរសម្នាក់ តភ្លើងមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ស្លាប់បង់ជីវិតភ្លាមៗ ក្រោយឃើញខ្សែរកាបដាច់ ធ្លាក់ចុះមកក្រោមរួចផ្ទុះស្សេន៍ ឆ្លងចេញជាចរន្តភ្លើង ទើបបុរសជាជនរងគ្រោះ យកកំពុងសម្រាប់បាញ់ពន្លត់ អគ្គីភ័យមកធ្វើការបាញ់ពន្លត់ ហើយក៏បានយកខ្សែភ្លើង ដែលដាច់នោះមកតភ្ជាប់ ដោយខ្លួនឯងទើបបណ្ដាលឲ្យ ឆក់ស្លាប់យ៉ាង អាណោចអាធ័ម ។

នៅក្នុងករណីនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ឡន រឹន ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិចន្លាត់ដៃ ឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលហេតុការណ៍ គេប្រទះឃើញខ្សែកាប ដាច់ធ្លាក់ចុះមុខក្រោមរយីងរយោង ហើយមានឆ្លងចរន្តផ្ទុះ ចេញជាអណ្ដាតភ្លើង ខណៈពេលនោះជនរងគ្រោះខុស បានយកបំពង់សម្រាប់ បាញ់ពន្លត់អគ្គីភ័យ ទើបបាញ់ពន្លត់ហើយយកខ្សែ ដែលដាច់រញ៉េរញ៉ៃនោះ មកតភ្ជាប់គ្នាឡើងវិញ ទើបបណ្ដាលឱ្យឆក់រួញដៃ នឹងខ្លួនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ដោយគ្មាននរណាម្នាក់ អាចជួយសង្គ្រោះ រូបគាត់បាននោះនៅឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់នឹងត្រួតពិនិត្យ មើលរួចរាល់ក៏បានទាក់ទង ទៅលោកគ្រូពេទ្យឱ្យជួប មកយកសំណាក់ជនរងគ្រោះ ទៅពិនិត្យមើលនៅកូវីដ១៩ ជាមុនសិនទើបអនុញ្ញាត ប្រគល់សាកសព ឲ្យទៅសមត្ថកិច្ចជំនាញធ្វើកំណត់ ហេតុនិងកុសល្យវិច្ច័យ រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។