អប់រំ ២ដងហើយ នៅតែផ្គើន! ឃាត់ខ្លួនមនុស្ស ១២នាក់ ជួបជុំគ្នាផឹកកាហ្វេ នៅហាងស្ដេចតោ គ្មានខ្លាចកូវីដសោះ

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជា របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងគណៈបញ្ជាការដឹកនាំ អនុវត្តន៍ច្បាប់ខេត្តព្រះសីហនុ​ បានបង្ក្រាបហាងកាហ្វេមួយកន្លែង ក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស១២នាក់ ដែលមានការជួបជុំគ្នាច្រើនហូបកាហ្វេ នៅក្នុងហាងកាហ្វេយីហោ «ស្តេចតោ» ស្ថិតនៅចំណុចក្បែរសាលាឆទាន ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ពុំស្តាប់តាមការណែនាំ របស់ក្រុមការងារ ផ្ទុយនឹងបំរាមរបស់រដ្ឋបាលខេត្ត ។

មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចបានចុះធ្វើការអប់រំចំនួន ២លើករួចមកហើយ ប៉ុន្តែហាងកាហ្វេនេះ មិនស្តាប់តាមការណែនាំ ទើបក្រុមការងារចុះទៅឃាត់ ក្នុងនោះរួមមានម្ចាស់ហាងកាហ្វេចំនួន ១នាក់ និងភ្ញៀវចំនួន ១១នាក់ សរុប ១២នាក់នាំយកមកទីបញ្ជាការស្រាល ដោះស្រាយបន្តតាមគោលការណ៍ ដែលរដ្ឋបាលខេត្តកំណត់ ៕