ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះមួយខ្នងទាំងស្រុង នៅស្រុកក្រគរ

0

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ។

តាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកក្រគរ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងគ្រោះឈ្មោះ ឯល រ៉សេត ភេទប្រុស អាយុ៣៩ឆ្នាំ(ប្ដី) ខ្មែរឥស្លាមនិងប្រពន្ធឈ្មោះ តាំ សារី ភេទស្រី អាយុ៣៨ឆ្នាំ ខ្មែរ មានកូនចំនួន០៣នាក់ ប្រុស០២នាក់ រស់នៅភូមិកើតហេតុខាងលើ ដែលមានទំហំ ៥ម×៧ម សសរជ្រុង មានជើងតាង ប្រក់ក្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ។

បណ្តាលឲ្យខូចខាត ឆេះផ្ទះចំនួន១ខ្នង, គ្រែចំនួន២, ពូកចំនួន២, ទូរក្រណាត់ចំនួន១, អង្ករចំនួន៤បេ, ចង្ក្រានហ្គាសធុងធំចំនួន១, លុយខ្មែរចំនួន៥០០.០០០រៀល, ចិញ្ចៀនផ្លាកទីនចំនួន១ជី, ចានឆ្នាំងសម្ភារះផ្ទះបាយជាច្រើនទៀត និងឯកសារពាក់ពន្ធ័ សំបុត្រកំណើតចំនួន៥ច្បាប់ ,អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក និងឯកសារជាច្រើនទៀត។

របាយការណ៍បានឲ្យដឹងទៀតថា ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មានប្រជាពលរដ្ឋ ប្រជាការពារ ប៉ុស្តិ៍ មេភូមិ មេឃុំ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក១គ្រឿង ទឹកមួយរថយន្ត និងប្រើប្រាស់កម្លាំងអន្តរាគមន៍ដើម្បីបាញ់ពន្លត់។

ករណីនេះមិនបណ្ដាលឲ្យ មានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ៕