Home សង្គម កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៣៣នាក់ និងជាសះស្បើយ៣៣នាក់ នៅខេត្តកំពង់ចាម

កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៣៣នាក់ និងជាសះស្បើយ៣៣នាក់ នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ម្នាក់។

ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៧នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៣នាក់, កោះសូទិន ០២នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០២នាក់, ស្រុកបាធាយ ០៤នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, មកពីខេត្តក្រចេះ ០២នាក់ ខេត្តត្បូងឃ្មុំ០២នាក់ និងរាជធានីភ្នំពេញ ០៣នាក់។

ដោយឡែក ចំពោះករណីស្លាប់ ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៊ិន យ៉េន អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

Previous articleសូមបង្កើនការប្រុងប្រយ័ត្ន! មានអ្នកជំងឺកូវីដ១៩ ស្លាប់ ២៣នាក់ ខណៈរកឃើញអ្នកឆ្លងថ្មី ៥០៨នាក់ និងជាសះស្បើយ ៦៦០នាក់
Next articleខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន១៣នាក់ថ្មី ជាសះស្បើយ៤៤នាក់ និងស្លាប់ម្នាក់