ភ្នំពេញ៖ បុរសម្នាក់ ដែលគេដឹងថា ជាមនុស្សស្រវឹងខួប ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រាននិល ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបា ត់ដំបង ពាក់ព័ន្ធករណីឃាតកម្ម។
យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរយុត្តិធម៌ សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបា ល រដ្ឋបាលព្រៃតូច និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ ធ្វេីការឃាត់ខ្លួនឈ្មោះ ឡី លី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ក្នុងករណី (ឃាតកម្ម ) ប្រេីចបកាប់វាយទៅលេីជនរងគ្រោះ រហូតដល់បាត់បង់ជីវិត។

សូមជម្រាបជូនថា កាលពីវេលាម៉ោង ១២និង ១០ នាទី ក្នុងថ្ងៃកេីតហេតុនេះ នៅចំណុច ទួល ច្រាបត្រកោ ក្រុមទី ០១ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្ត បា ត់ដំបង មានករណីឃាតកម្ម មួយបានកេីត ឡេីង ដែលករណីនេះប្រព្រឹត្តដោ យជនសង្ស័យឈ្មោះ ឡី លី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ បានផឹកស្រាស្រវឹង ប្រដាប់ដោយចបកាប់បាន វាយនិងកាប់ទៅ លេីជនរងគ្រោះឈ្មោះ វ៉ាន់ ប្រឹក្សា ហៅ ញេ ស ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឱ្យជនរងគ្រោះស្លាប់ នៅកន្លែងកេីតហេតុ ដោយមិនមានអ្នកជិតខាងណា បានឃេីញក្នុងពេលកេីតហេតុ នោះទេ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានឱ្យដឹងថា នៅក្រោយពេលកេីតហេតុ ទេីបសមត្ថកិច្ចនគរបាល ទទួលបានព័ត៌មាននេះ ហេីយឆ្លងតាមរយៈការស្រាវជ្រាវបឋម សមត្ថកិច្ចកំណត់បានមុខសញ្ញានេះ និងសម្រេចឃាត់ខ្លួនតែម្តង ដោយក្នុងនោះមានទាំងចបកាប់ ដងឈេ ីដែលជាមធ្យោបាយ ធ្វេីសកម្មភាពផងត្រូវ បានដកហូត។
លោកអធិការបញ្ជាក់ថា ជនសង័្សយ ខាងលេីបានឆ្លេីយសារភាព អំពីសកម្មភាព របស់គាត់ដែលបាន ប្រព្រឹត្តទៅលេីជនរងគ្រោះ ហេីយមូលហេតុ ដែលឈានដល់ការប្រព្រឹត្តបែបនេះ ជនសង័្សយ បានចោទប្រកាន់ថា ជនរងគ្រោះបានចាប់រំលោ ភ ប្រពន្ធរបស់គាត់ចំនួន ០៧លេីក មកហេីយ។
លោកអធិការបន្តថា តាមអ្វីដែលលោកស្រាវជ្រាវ ឃេីញថា ជន សង័្សយនេះ គឺប្រពន្ធរបស់គាត់ បានចាកចេញពីរូបគាត់ ប្រហែលមួយឆ្នាំកន្លងមកហេីយ ដោយសាររូបគាត់ជា មនុស្សស្រវឹងខួប ដូច្នេះពាក្យសំដីរប ស់គាត់ដែលចោទប្រកាន់ លេីជនរងគ្រោះនោះ គឺជារឿងដែលមិនសមហេតុ សមផលទាល់តែសោះ ហេីយអ្វីដែលជាការវាយតម្លៃ សន្និដ្ឋានរបស់សមត្ថកិច្ចនោះ គឺដោយសារ ភាពស្រវឹងខួបនេះហេីយ ដែលនាំបង្កឱ្យជនសង័្សយ ប្រព្រឹត្តសកម្មភាពល្មេីសនេះ។
ពេលនេះនគរបាលស្រុក បានរៀបចំ កសាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងខាងលេ ីមកកាន់ការិយា ល័យជំនាញ អនុវត្តតាមផ្លូវច្បាប់ រីឯសព ជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណីក្រោ យពេលធ្វេីការពិនិត្យ ស្លាកស្នាមរួចមក៕







