Home សង្គម កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី១១នាក់ និងជាសះស្បើយ២០នាក់ នៅខេត្តកំពង់ស្ពឺ

កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី១១នាក់ និងជាសះស្បើយ២០នាក់ នៅខេត្តកំពង់ស្ពឺ

0

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ថ្មី និងមានករណីជាសះស្បើយ២០នាក់ និងស្លាប់ម្នាក់។

គួសបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៣២ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣.៨១៣នាក់ និងកំពុងសម្រាកព្យាបាល២០៣នាក់ ស្លាប់៩៩នាក់៕

Previous articleក្ដៅៗ! កម្ពុជា រកឃើញករណី ឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៥៨នាក់​ ទៀតហើយ
Next articleខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៥២នាក់ថ្មី ជាសះស្បើយ៥៥នាក់ និងស្លាប់ម្នាក់