ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៦ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១១៧នាក់ ។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ សរុបចំនួន ០២នាក់ និងជាសះស្បើយ ចំនួន ០៦នាក់ ។

+ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៣នាក់ និង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥១៥នាក់ និងកំពុងសម្រាកព្យាបាល១.៥៣០នាក់ ស្លាប់៤៨នាក់។

+ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៣នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ១១៣នាក់ ។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៤០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៣០ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៣៥០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៨៧១ នាក់ ស្លាប់ចំនួន៩នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែសីហា បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ ស្រី១៣នាក់ ។គិតត្រឹមថ្ងៃទី០៧ខែសីហាឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៧១៩នាក់ស្រី៣៤៣និងកុមារ២២នាក់ និងជាសះស្បើយចំនួន៤០៤នាក់ ស្រី១៩២នាក់ កុមារ១៣នាក់ និងស្លាប់០២នាក់។

+ខេត្តសៀមរាបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី ខៈមានករណី ជាសះស្បើយ ចំនួន៣៧នាក់ និងស្លាប់ចំនួន០២នាក់ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២៨៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៨២៦នាក់ ស្លាប់៦១នាក់ និង២៤០២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕