ភ្នាក់ងារក្រុមហ៊ុន យូនី សុីធី ២នាក់ ជាប់អន្ទាក់សមត្ថកិច្ច ក្រោយបោកប្រាស់ លុយប្រជាពលរដ្ឋ ខ្ទង់មុឺនដុល្លារ

0

ភ្នំពេញ ៖ ករណីឆបោកតាមរបៀបចាស់ ជាន់ដានប៉ុន្ដែដោយសារតែ ទេពកោសល្យនៃថ្វីមាត់ការ បញ្ចុះបញ្ចូលពីសំណាក់ ភ្នាក់ងារដ៏មានទំនុកចិត្ដ គួបផ្សំនិងការ ប្រេីប្រាស់នូវសម្ភារៈនិយមសុីវិល័យ កត្ដាចិត្ដសាស្រ្ដ ជម្រុញអូសទាញ អំពីបញ្ហាសូខភាពនៃមនុស្សម្នាក់ៗ បណ្ដែតបណ្ដោយ ផ្ដល់ឱកាសឱ្យជនរងគ្រោះ ធ្លាក់ក្នុងឧបាយកល កលល្បិចនៃចារី(ភ្នាក់ងារឆបោកជាប្រព័ន្ធ)។ នេះបើយោងតាម ស្នងការគរបាល ខេត្តកំពង់ស្ពឺ។

ដោយបានចង្អុល ណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ និងបានការសម្របសម្រួលនីតិវិធីពី លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាល ការិយាល័យសន្ដិសុខផ្ទៃក្នុង បានសហការឃាត់ខ្លួនជនសង្ស័យ២ នាក់ អះអាងថាជាភ្នាក់ងារ តំណាងចែកចាយរបស់ក្រុមហ៊ុន យូនី សុធី Unicity Make Life Better ប្រចាំខេត្ដកំពង់ស្ពឺ ៖
១-ឈ្មោះ វុិត សុខរឺន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
២-ឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការចាត់ការនីតិវិធីបន្ដ ។

អង្គហេតុ ដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ ដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចអោយជួយផ្ដល់ ភាពយុត្ដិធម៌ជូនពួកគាត់ ដោយសារតែ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលេី បា នអះអាងថាគាត់ ជាបុគ្គលិកក្រុមហ៊ុន យូនីសុីធី លក់ឱសថអាហារបំប៉នសុខភាព ដែលមានគុណភា ព និងការទទួលបានភាពជឿជាក់ ពីមនុស្សរាប់លាននាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសបណ្ដាប្រទេសមួយចំនួន នៅលេីពិភពលោក ដោយការផ្ដល់ជូននៅការណែនាំ ប្រឹក្សាយោបល់ពី សំណាក់អ្នកជំនាញ (វេជ្ជសាស្រ្ដ) មកពីបរទេស និងមានវេជ្ជបណ្ឌិតល្បីៗ ដែលបានបញ្ចប់ថ្នាក់បណ្ឌិត លេីផ្នែកសុខភាពរាង្គកាយមនុស្ស ព្យាបាលជំម្ងឺ ដោយប្រេីឱសថអាហារបំប៉នសុខភាព ញាំចូលទៅខាងក្នុងព្យាបាល ជួសជុលសិរីរាង្គ ផ្នែកខាងក្នុងប្រកបដោយ ភាពជោគជ័យ១០០% ដោយមិនចាំ បាច់ការព្យាបាលជំម្ងឺ ដោយការចាក់ថ្នាំ ព្យួរសេរ៉ូម បន្ថែមពីនោះ ពួកគេបានបញ្ចុះបញ្ចូល ឱ្យអតិថិជន របស់ពួកគេយល់និងទទួល យកនូវគំនិតវិភាគ នៃអាការៈជំម្ងឺ ជឿជាក់ឥតកែប្រែ ដោយការធានានិង លេីកយកឧទាហរណ៍ ជាក់ស្ដែងពីមនុស្សណាម្នាក់ ដែលធ្លាប់ឈឺរាប់ខែឆ្នាំ ហេីយបានធូរស្បេីយ បន្ទាប់ពីបានប្រេីប្រាស់នូវឱសថ អាហារបំប៉នសុខភាព របស់ក្រុមហ៊ុនគេ មួយរយៈពេលខ្លី ដេីម្បីយកមកធ្វេី ជាទេវតាប្រែធាតុបន្លំភ្នែក ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេ បន្ដបន្ទាប់ទៀត។

បន្ទាប់ពីការជឿជាក់ មកពួកគេបានព្យាយាមអូសទាញ អោយអតិថិជន ប្រេីប្រាស់ផលិតផល ដោយបានប្រាក់ចំណេញមកវិញ និងមានឱកាសរកប្រាក់ចំណូល បានមកពីការឃោសនា លក់ផលិតផល របស់ក្រុមហ៊ុនគេបន្ដ ផ្លាស់ប្ដូរឋានៈពី អ្នកប្រេីប្រាស់ធម្មតា ទៅជាភ្នាក់ងារចែកចាយ កម្រិតបឋម និងអ្នកខ្លះក្លាយជា ប្រធានផ្នែកគ្រប់គ្រងតំបន់ ក៏មានដោយការយកប្រាក់សុទ្ធ មកធ្វេីការទិញកញ្ចប់វិនិយោគ ជាមួយក្រុមហ៊ុន ជាក់ស្ដែងម្ចាស់បំណុល ជាជនរងគ្រោះ ត្រូវបានតំណាងភ្នាក់ងារទាំងពីរនា ក់ ខាងលេីរួមជាមួយបក្ខពួក ៤នាក់ផ្សេងទៀត ណែនាំឱ្យទិញកញ្ចប់តម្លៃ ២៥,០០០ ដុល្លាអាមេរិក ដោយសន្យា ផ្ដល់ភាគលាភ ក្នុងមួយខែ ចំនួន ៣,០០០ ដុល្លាអាមេរិក និងទទួលបានកាតមាស ពីក្រុមហ៊ុន សម្រាប់ការបំពេញការងារ នឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួល បានប្រាក់ឧបត្ថម្ភប្រចាំខែ ពីរ ១,៥០០ ដុល្លាអាមេរិក ទៅ ៣,៥០០ ដុល្លាអាមេរិក មានឱកាសទៅបរទេស ដេីរលេងតាមទ្វីបអរ៉ុបនិងអាសុី ។ ល។ ក្រោយពីការពន្យល់រួច ម្ចាស់បំណុល ជាជនរងគ្រោះ បានយល់ព្រម ប៉ុន្ដែមិនមានប្រាក់ គ្រប់ចំនួន ពួកគេ បានបង្គាប់ឱ្យជនរងគ្រោះ យកទ្រព្យផ្ទាល់ខ្លួន ទៅដាក់បញ្ចាំយកប្រាក់ ដោយបានណែនាំទីផ្សា ទទួលបញ្ចាំឯកជន ងាយឆាប់រហ័ស មិនចាំបាច់រត់ការស្មុគស្មាញ យូរឡេី និងបានធានា ថាក្នុងករណីខែដំបូង ក្រុមហ៊ុនជួយចេញថ្លៃការ ប្រាក់ចំនួន ០២ខែ ។

ក្រោយពីទទួលបាន ប្រាក់ដល់ដៃពួកគេហេីយ គឺគេចខ្លួនជារៀងរហូត មិនមានអ្វីដូចការសន្យា គ្រា ដំបូង គឺចេះតែសន្យា រកលេសនេះលេសនោះ ថាក្រុមហ៊ុនកំពុងតែចាត់ចែង នាំអតិថិជនទៅក្រៅប្រទេស និងកំពុងនាំផលិតផលថ្មី ចូលមកទៀត « កុំភ័យថវិកាមិនបាត់បង់ទេ »។

#ស្នេីសុំឱ្យពលរដ្ឋ ដែលជួបបញ្ហាដូចខាងលេី សូមមេត្ដាបញ្ឍប់ជាបន្ទាន់ កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្ដ
#ស្នេីថាបេីមានរឿងរ៉ាវ ដូចក្នុងករណីខាងលេី សូមអញ្ញេីញមកដាក់ពាក្យបណ្ដឹង ដេីម្បីសមត្ថកិច្ចជួយ ផ្ដល់យុត្ដិធម៌ជូន៕