រួសរាន់ឡើង! អ្នកខកខាន មិនបានចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ មានអាយុពី ១៨ឆ្នាំឡើងទៅ ដែលខកខានមិនបាន មកទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុ១៨ឆ្នាំ ក្រោយពេលបិទបញ្ចប់ យុទ្ធនាការ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អញ្ជើញបងប្អូនមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មានទីតាំងស្ថិតនៅអគារឡូត៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន ការជូនដំណឹងជាថ្មី៕