Home សង្គម ជិះម៉ូតូដេីរ គាស់ទ្វាររថយន្ត ប៉ុនប៉ង លួចទ្រព្យសម្បត្តិ ម្ចាស់មកទាន់ចាប់ ជូនសមត្ថកិច្ច

ជិះម៉ូតូដេីរ គាស់ទ្វាររថយន្ត ប៉ុនប៉ង លួចទ្រព្យសម្បត្តិ ម្ចាស់មកទាន់ចាប់ ជូនសមត្ថកិច្ច

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូដេីរ ធ្វើសកម្មភាពគាស់ទ្វារ រថយន្ត ប៉ុនប៉ងលួចទ្រព្យសម្បត្តិ មិនសម្រេច ត្រូវបានម្ចាស់ឃេីញទាន់ ដេញចាប់បានរួច ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនសង្ស័យ មានឈ្មោះទូច ចយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំពោធិ៍ចិនតុង។

តាមការរៀបរាប់ ពីម្ចាស់រថយន្ត បានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋដែរស្នាក់នៅ ក្បែរគ្នា បានប្រាប់ថាឃើញជនសង្ស័យម្នាក់ ជិះម៉ូតូធុនធំម៉ាក CBR ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់ក្បែរ រថយន្តដែរចត នៅមុខផ្ទះ កន្លែងកើតហេតុខាងលើ ហើយបានធ្វើសកម្មភាព យកកូនសោរគាស់ទ្វារថយន្ត ភ្លាមនោះរូបគាត់ បាននាំបងប្អូន ចេញមកមើល ក៏ឃើញទ្វាររថយន្ត បែកគ្រាប់ឡុកសោរ លេងជាប់ ហើយឃើញសង្ស័យ កំពុងតែបណ្ដើរម៉ូតូចេញ ទើបនាំគ្នាដេញស្ទាក់ចាប់ រួចជនសង្ស័យ បានយកសោរដែរធ្វើសកម្មភាព ទំលាក់ចោលនៅបង្គោលប៉ាណូ ក្បែរកន្លែងកើតហេតុ ហើយជនសង្ស័យ បានដកពូថៅ គំរាមជនរងគ្រោះទៀត ទើបនាំគ្នារាយការណ៍ ជូនទៅសមត្ថកិច្ច ឲ្យចុះមកធ្វើការឃាត់ខ្លួនភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូនខ្លួន ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីចាត់ការបន្តទៅតាម នីតិវិធីច្បាប់៕

Previous articleគំរូល្អ! នគរបាលបេីកម៉ូតូ អមរថយន្តជូន ២នាក់ប្តីប្រពន្ធ ស្វែងរកមន្ទីរពេទ្យដេីម្បីឆ្លងទន្លេ
Next articleក្រសួងប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៥២២នាក់ថ្មី ជាសះស្បើយ៧០០នាក់ និងស្លាប់១១នាក់