ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចក្បែរវត្តដំបូកខ្ពស់ ផ្លូវលេខ៦៩បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖
១- ឈ្មោះ ទឹង វណ្ណៈ ហៅ ចេក ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
២-ឈ្មោះឆែម សុធារ៉ា ហៅ យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន)។
ហេតុការណ៍ ខាងលើ នេះ បាន កើតឡើង តាំងពីវេលាម៉ោង០០:១៥នាទី រំលងអាធ្រាត្រ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានខណ្ឌ ពេលមក ដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ឃើញដូចនោះសមត្ថកិច្ច ក៏ឃាត់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង០២នាក់ បានរត់គេចខ្លួន ពេលនោះសមត្ថកិច្ច បានដេញតាមឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញឧបករណ៍ សម្រាប់ឆ្កឹះសោរទ្វារផ្ទះ និងសម្រាប់កាច់សោរកម៉ូតូមួយចំនួន យកមកសាកសួរ ស្នាក់ការប៉ុស្តិ៍ន គរបាលរដ្ឋបាល បឹងទំពន់ទី២។
បន្ទាប់ពីសាកសួរ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានដើររកលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និងបានលាក់ទុក ដាវកែច្នៃ០១ដើមនៅជាប់ខ្លួនពិតប្រាកដមែន។
វត្ថុតាងចាប់យក៖ ដែកចុង ចំនួន០២ដើម , សោរចិញ្ចៀនលេខ៨ ចំនួន០១ដើម , សរសៃដែកលួស ចំនួន០១កំណាត់ និង ដាវកែច្នៃ ចំនួន០១ដើម, ស្រោមដាវធ្វើពីក្រណាត់ ពណ៍ឈាមជ្រូកលាយខ្មៅ ចំនួន០១។
បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕