ហាងកាហ្វេលំដាប់ប្រេនៗ ៣ទីតាំងទៀត មានអ្នកជំងឺកូវីដ១៩ ធ្លាប់ចូលទៅអង្គុយផឹកកាហ្វេ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា ហាងកាហ្វេលំដាប់ប្រេនៗ ចំនួន ៣ទីតាំងទៀត មានអ្នកជំងឺកូវីដ១៩ ចូលទៅអង្គុយផឹកកាហ្វេ នៅទីនោះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ទីតាំងហាងកកាហ្វេប្រេនៗ ទាំង ៣កន្លែងនោះរួមមានដូចខាងក្រោម៖

១.ហាងកាហ្វេ BROWN​ សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក ខណ្ឌដូនពេញ ថ្ងៃទី ២៨ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១៥ ដល់ ១៥៖៤៥ អ្នកជំងឺវីដ១៩ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

២.ហាង​កាហ្វេ STARBUCKS ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨៖៤៥ ដល់ ១១៖៥០ អ្នកជំងឺកូវីដ១៩ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

៣.ហាង​កាហ្វេ STARBUCKS ដែលមានទីតាំងស្ថិតនៅ Eden Garden ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១០៖២០ ដល់ ១២៖០០ អ្នកជំងឺកូវីដ១៩ មានគ្នា ២ នាក់ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕