អបអរសាទរ! ខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដ ចំនួន៦៧នាក់ បានជាសះស្បើយ

0

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ចំនួន៦៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានករណីឆ្លងថ្មី និងស្លាប់ឡើយ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង បានសរសេរយ៉ាងដូច្នេះថា «ដំណឹងល្អសម្រាប់ពុកម៉ែមាមីងបងប្អូនអ្នកខេត្តកំពង់ស្ពឺ!!! នៅថ្ងៃទី06 ខែសីហា ឆ្នាំ2021នេះ អ្នកជំងឺ covid-19 ក្នុងខេត្តកំពង់ស្ពឺយើងចំនួន67នាក់ទៀតបានជាសះស្បើយ។ បច្ចុប្បន្នយើងមានអ្នកជំងឺចំនួន 206នាក់ កំពង់សម្រាកព្យាបាល។ មិនមានអ្នកឆ្លងថ្មីទេ។ ហើយក៏មិនមានអ្នកស្លាប់ដែរ!!!»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៨០នាក់ និងកំពុងសម្រាកព្យាបាល ២០៦នាក់ ស្លាប់៩៨នាក់៕