ចាប់ខ្លួន ជនសង្ស័យ៤នាក់ រឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម

0

ភ្នំពេញ៖ គ្រឿងញៀនជិត ៤គីឡូក្រាម ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការរឹបអូសបាន ពីជនសង្ស័យ៤នាក់ កាល់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចុះបង្រាបនេះដោយ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ រួមមាន៖

១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡុង ដាណេ ភេទប្រុស ជនជាតិ ខ្មែរ។
៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យកបានៈមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ០៣គីឡូ និង ៤៤៧.៧៩ក្រាម។ ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕