គិតត្រឹមថ្ងៃនេះ ខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ជិត១០០នាក់ហើយ

0

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥១នាក់ និងស្លាប់២នាក់។ នេះបើតាមការ​ហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧១៣នាក់ និងកំពុងសម្រាកព្យាបាល២៧៣នាក់ ស្លាប់៩៨នាក់៕