ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់៤នាក់។
ចំពោះករណីរកឃើញថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០២នាក់ , ស្រុកចំការលើ ១៤នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់, ព្រៃឈរ ០១នាក់, ស្រុកស្រីសន្ធរ ០៦នាក់ និងមកពីខេត្តត្បូងឃ្មុំ ០៣នាក់។
ដោយឡែកករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៤នាក់រួមមាន៖
១/បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម
២/ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ
៣/បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៤/បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅភូមិ១៥ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕




