Home សង្គម ឃាត់ខ្លួនមនុស្ស ប្រុស-ស្រី ជាង១០នាក់ ជួបជុំផឹកស៊ី ល្មេីសបម្រាមគោចរ

ឃាត់ខ្លួនមនុស្ស ប្រុស-ស្រី ជាង១០នាក់ ជួបជុំផឹកស៊ី ល្មេីសបម្រាមគោចរ

0

ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន១៣នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនដែលនាំគ្នាប្រមូលផ្តុំគ្នា ផឹកស៊ីបំពានបម្រាមគោចរ។

ការបង្ក្រាបឃាត់ខ្លួននេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងយីហោ នីសា កែវព្រិល នៅតាមបណ្តោយមហាវិថីទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុទីតាំងខាងលេី បានបង្កេីតកម្មវិធី ខួប កំណេីត និងជួបជុំផឹកស៊ី តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត រហូតមកដល់វេលាកេីតហេតុ កម្លាំងសមត្ថកិច្ច បានចុះល្បាត ក្នុងមូលដ្ឋាន ក៏ប្រទះឃេីញនិងចុះធ្វេីការ បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ក្នុងនោះមានប្រុសម្នាក់។

ក្រោយពីការបង្ក្រាប អាជ្ញាធរបានទាក់ទង ទៅក្រុមគ្រូពេទ្យដេីម្បី ចុះយកសំណាកនាក់ទាំងអស់គ្នា ឃេីញថាអវិជ្ជមានទាំងអស់ ក្នុងនោះផងដែរ សមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ ជាថៅកែហាង យកទៅសួរនាំបន្ត ដោយ ឡែកមនុស្សចំនួន ១២នាក់ទៀត គ្រាន់តែធ្វេីការអប់រំ៕

Previous articleសោកស្ដាយ! សាស្ត្រាចារ្យខ្មែរម្នាក់ ទៀតហើយ បានទទួលមរណភាព ដោយសារកូវីដចង្រៃ
Next articleមនុស្ស១៨នាក់ ត្រូវបញ្ជួនទៅតុលាការ ក្នុងចំណោមអ្នកល្មើសបម្រាមគោចរ ជាង១ពាន់នាក់ នៅយប់ថ្ងៃទី៤