Home សង្គម រថយន្តកុងតឺន័រ បើកគេចរថយន្តដឹកដី ធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារជើង

រថយន្តកុងតឺន័រ បើកគេចរថយន្តដឹកដី ធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារជើង

0

 

ភ្នំពេញ៖ រថយន្តសណ្តោងកុងទ័រន័រមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាកជាមួយនិងរថយន្តដឹកដីមួយ គ្រឿងបើកខាងមុខរេចង្កូតធ្លាក់ ប្រឡាយទឹក ក្រឡាប់ផ្ងារជើង តែសំណាងល្អ ក្នុងហេតុការណ៍នោះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រសៀលថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ នៅចំណុចមុខរណ្ដៅដី ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងកុងទ័រន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 4A -1222 បានធ្វើដំណើរតាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើត មកដល់ចំណុច កើតហេតុបានវ៉ាក នឹងរថយន្តដឹកដីមួយគ្រឿង ក៏បានរ៉េចង្កូតមកស្តាំដៃ ធ្លាក់ចូលប្រឡាយទឹក ក្រឡាប់ផ្ងារជើងតែសំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅមិនបានបណ្តាល ឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុអ្នក បើកបររថយន្តកុងទ័រន័រ បានបើកទ្វាររត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ ទៅដល់ទីកន្លែងកើតហេតុ ដោយសារតែរថយន្ត មិនបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ក៏ដូចជាទ្រព្យសម្បត្តិ សាធារណៈ សមត្ថកិច្ច បានប្រគល់រថយន្ត ឲ្យទៅម្ចាស់ រួចស្ទូចយកទៅជួសជុល ដោយខ្លួនឯង៕

Previous articleក្ដៅៗ! បើកប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យ ករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta នៅខណ្ឌសែនសុខ
Next articleត្រៀម! តំបន់មួយចំនួន ក្នុងរាជធានី-ខេត្តចំនួន៣ នឹងមានការ រអាក់រអ៊ួល អគ្គិសនីប្រើប្រាស់ ចាប់ពីថ្ងៃទី៥-៨