ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៣ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ក្នុងចំណោមខេត្តទាំង៨រួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ។
+ខេត្តពោធិ៍សាត់(មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤នាក់ និងមានករណីជាសះស្បើយ ចំនួន៤៧នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១៤៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៩នាក់ ស្លាប់៤៥នាក់។
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦៥នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ៩នាក់ ។
+ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន១០៧នាក់ថ្មី ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៣៩នាក់ លើពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៦៨នាក់ ខណៈមានករណីជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៨៧នាក់ និងកំពុងសម្រាកព្យាបាល៤.០៣៦នាក់ ស្លាប់៩នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន០៧នាក់ ស្រី០៤នាក់ ស្របពេលដែលអ្នកជាសះស្បើយ២៨នាក់។ គិតត្រឹមថ្ងៃទី០៣ខែសីហាឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៦៣៧នាក់ស្រី២៩២ និងកុមារ២២នាក់ និងជាសះស្បើយចំនួន៣៧៤នាក់ ស្រី១៧៥នាក់ កុមារ១៣នាក់ និងស្លាប់០២នាក់។
+ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន៤នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៤៥៤នាក់ ស្លាប់៥៣នាក់ និង២២៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕