ភ្នំពេញ៖បើតាមព័ត៌មានបឋម បានឱ្យដឹង នៅវេលាម៉ោង៤កន្លះរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំនុចឆ្នេរអូរត្រេះ១ មានករណីភ្ញៀវទេសចរជនជាតិខ្មែរ មកពីរាជធានីភ្នំពេញ លេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកខ្ពស់ បានបាត់ខ្លួន ១នាក់ ។
ជនរងគ្រោះមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ,ទីលំនៅនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។
បច្ចុប្បន្នកម្លាំងនគរបាលនិងប្រជាពរដ្ឋបានកំពុងស្វែងរក ដោយប្រើប្រាស់ម៉ូតូទឹកចំនួន៣គ្រឿង ៕