អាណិតណាស់! ពីរនាក់ម្ដាយកូន ចាញ់បោកគេ យកមកទម្លាក់ចោល រត់ធ្លាក់ប្រឡាយ បាក់ជើង

0

ភ្នំពេញ៖ ពលករខ្មែរ២នាក់ ម្ដាយនិងកូន ចាញ់បោកគេនាំពីថៃមកខ្មែរ ហើយយកមកចោលក្នុងចំការមីន នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំ ក្រោយពីធ្វើតេស ម្ដាយវិជ្ជមានកូវីដ-១៩។

ឥលូវត្រូវបានខាងក្រុមសុខាភិបាល ស្រុកថ្មពួក ជួយសង្គ្រោះ កាលពីថ្ងៃទី០២ ខែសីហា។