ភ្នំពេញ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារទំនេីបឡាក់គី មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។


