ពេទ្យចុះយកសំណាកអាជីវករ និងពលរដ្ឋនៅផ្សារទូលសង្កែ បន្ទាប់ពីពាក់ព័ន្ទជាមួយ វីរុសកូវីដ១៩ ប្រភេទ Delta

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកអាជីវករ និង ប្រជាពលរដ្ឋនៅផ្សារទូលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ទជាមួយ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទDelta ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ ហើយបើចេញពីផ្ទះ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងមានការទទួលខុសត្រូវ ៕