ក្រុមចោរ ៩នាក់ ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងលួចសូម្បីតែ…

0

ភ្នំពេញ៖​ ជនសង្ស័យ​៩​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ ប៉ុស្តិ៍​ផ្សារ​កណ្តាល​ឃាត់ខ្លួន​ នៅ​ចំណុច​ផ្លូវ​បេតុង​មុខ​វត្ត​ផ្សារ​កណ្តាល​ ស្ថិត​ក្ន​ង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​ថ្ងៃ​ទី​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២៤​និង​០០​នាទី​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៩​នាក់​ កំលាំង​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ បាន​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង​មុខ​វត្ត​ផ្សារ​កណ្តាល​ ស្ថិត​ក្ន​ង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ក៏​បាន​ជួប​ជនសង្ស័យ​២​នាក់​ ឈ្មោះ​ សៅ​ ពុំ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ និង​ឈ្មោះ​ យ៉ុ​ន​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្មាំ​ ជន​ទាំង​ ២​នាក់​ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល​ ដើរ​ស្ពាយ​កា​រ៉ុ​ង​ បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​មាន​ក្បាល​រ៉ូ​មី​ណេ​ទឹក​ កន្លះ​កា​រ៉ុ​ង​។​

​តាម​ការ​សាកសួរ​បាន​ឆ្លើយ​ថា​ ពួក​គេ​បាន​លួច​យក​របស់​គេ​នៅ​ក្នុងផ្ទះ​ ដែល​អត់​មាន​មនុស្ស​នៅ​ ក្នុងភូមិ​គីឡូ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​។​ លុះដល់​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣០​នាទី​ យោង​តាម​ចម្លើយ​របស់​ជន​ទាំង ​២​នាក់​នោះ​ ក៏​ឈាន​ដល់​ឃាត់ខ្លួន​បក្ខពួក​ ៧​នាក់​ទៀត​ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ផ្សារ​កណ្តាល​ ដែល​មាន​ ១.​ឈ្មោះ​ មិត្ត​ ណា​សឿ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ២.​ឈ្មោះ​ ធៀង​ លាភ​ហេង​ ហៅ​ហើម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ៣.​ឈ្មោះ​ កែវ​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ៤.​ឈ្មោះ​ទី​ម​ ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ៥.​ឈ្មោះ​យ៉ា​ន​ ស្រិ​ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ៦.​ឈ្មោះ​ ឆោម​ ម៉ា​ន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ៧.​ឈ្មោះ​ យ៉ុ​ម​ ឈី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជន​ទាំង​អស់នោះ​ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល​។​

​ដកហូត​វត្ថុ​តាង​ រួម​មាន​ ៖​ កង្ហា​ត្រជាក់​ ១​ ចាន​បង្គន់​ ១​ ភ្លើង​ហ្វា​ ៦​ ឧបករណ៍​បន្ទប់ទឹក​ ខ្សែភ្លើង​មួយ​ចំនួន​ កញ្ចក់​សុល​ឡា ៦​ ដុំ​ឌីសង់ទ័រ​១៦​ រឺ​ម៉ក​កង់​បី​ ១​ កាំបិត​ក្វែ​វ ១​ ពូថៅ ២​ ដាវ​ ១​ ដប​ជក់​គ្រឿងញៀន​ ៣​។​

​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំងអស់​ ពិតជា​បាន​សកម្មភាព​ដើរ​លួច ​របស់របរ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​ ។​

​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំងអស់​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕